Tuesday, January 10, 2017

ទស្សនាវីដេអូនេះរួច អ្នកនឹងមិនពិបាក ក្នុងការរៀបចំវ៉ាលីរបស់អ្នក នៅថ្ងៃឆ្លងឆ្នាំខាងមុខនេះទេ (មានវីដេអូ)


ទស្សនាវីដេអូនេះរួច អ្នកនឹងមិនពិបាក ក្នុងការរៀបចំវ៉ាលីរបស់អ្នក នៅថ្ងៃឆ្លងឆ្នាំខាងមុខនេះទេ (មានវីដេអូ)

រៀបចំឥវ៉ាន់ទៅដើរលេង គឺជារឿងមួយដ៏លំបាក ជាពិសេសនៅពេលដែលគេអនុញ្ញាតឲ្យប្រើតែកាបូបដៃមួយប៉ុណ្ណោះ ដើម្បីធ្វើដំណើរ។ ប៉ុន្តែស្រ្តីម្នាក់នេះបានធ្វើការដោះស្រាយ បញ្ហាមួយនេះជូនអ្នករួចហើយ តាមរយៈការបង្កើតវីដេអូមួយដែលបង្ហាញអំពីរបៀប ដែលនាងរៀបចំរបស់របរ ជាច្រើនមុខចូលទៅក្នុងកាបូបយួរតូចមួយរបស់នាង។
តារាសម្តែង Rachel Grant អាយុ៣៩ឆ្នាំ ដែលបានកើតនៅប្រទេស ហ្វីលីពីន និងធំធាត់នៅចក្រភពអង់គ្លេសរូបនេះ បានបង្ហាញអំពីរបៀប រៀបចំរបស់របររបស់នាងយ៉ាងពិសេស រួមមានការយកប្រអប់ដាក់ Contact Lense ទៅដាក់ឡេ និងរៀបចំសម្លៀកបំពាក់ ដែលអាចពាក់បានច្រើនម៉ូតជាដើម។
នាងបានប្រាប់មកកាន់សារព័ត៌មាន MailOnline ថា “ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន កំពុងតែពិនិត្យមើលវ៉ាលីនៅឯច្រកចូល ក៏ព្រោះតែកន្លែងដាក់វ៉ាលីដែលនៅខាងលើកៅអីអង្គុយ គឺពេញអស់តែម្តងនៅរយៈពេលប៉ុន្មានថ្ងៃនេះ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្ត បង្ហាញពីរបៀបរៀបចំរបស់របរដាក់ក្នុង កាបូបដែលអាចឲ្យយើងទាំងអស់គ្នា ដាក់វានៅខាងក្រោមកៅអីអង្គុយរបស់យើងបាន ហើយខ្ញុំនឹងហោះហើរទៅកាន់ទីក្រុងឡុង ជាមួយកាបូបមួយនេះ”។
វីដេអូ ដែលត្រូវបានថតដោយអតីតមិត្តស្រីរបស់ James Bond មួយរូបនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកចូលចិត្តផ្សងព្រេង និងមនុស្សសង្គមនិយម ដោយត្រូវបានគេទស្សនាជាង ពីរលានដងរួចមកហើយ នៅលើប្រព័ន្ធសង្គមហ្វេសប៊ុក។
តារារូបស្រស់ Rachel បានយកប្រអប់ដាក់ Contact Lens ទៅដាក់វត្ថុរាវ និងឡេ ព្រោះវាអាចជួយសន្សំសំចៃកន្លែង និង វាមានចំនុះក្រោមកម្រិត ដែលគេអនុញ្ញាតឲ្យដាក់នៅក្នុងការបូបយួរពេលហោះហើរ។ 
តោះ! ឥឡូវយើងទៅទស្សនាវីដេអូមួយនោះទាំងអស់គ្នា!

បងប្អូនខ្មែរទៅលេងប្រទេសថៃ សូមប្រុងប្រយ័ត្ន! ឥឡូវនេះ កាក់១០បាត របស់ថៃក៏មានក្លែងក្លាយដែរ


បងប្អូនខ្មែរទៅលេងប្រទេសថៃ សូមប្រុងប្រយ័ត្ន! ឥឡូវនេះ កាក់១០បាត របស់ថៃក៏មានក្លែងក្លាយដែរ

ថៃ៖ ប៉ូលិសទីក្រុង Udon Thani ប្រទេសថៃបានធ្វើការក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ កាក់បាតគ្រប់ប្រភេទ បន្ទាប់ពីកាក់បាតដែលមានតម្លៃសរុបរហូតដល់ទៅ ៣០០០ បាត ដែលសុទ្ធសឹងតែជាកាក់តម្លៃ ១០បាតក្លែងក្លាយនោះ ត្រូវបានរកឃើញនៅហាងទំនិញ 7-Eleven មួយនៅក្នុងតំបន់ Muang ។
វាជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែលហាងទំនិញមួយនេះ ទទួលបានកាក់ក្លែងក្លាយ ពីស្រ្តីម្នាក់ ដែលបានមកសុំដូរកាក់ចំនួន ៣០០កាក់ ជាទៅប្រភេទក្រដាសប្រាក់វិញ។
បុគ្គលិកមួយរូបដែលបម្រើការនៅ ហាងទំនិញ 7-Eleven បានប្រាប់ទៅកាន់ប៉ូលិសថា ស្រ្តីម្នាក់នោះមានអាយុប្រហែល ៣០ ទៅ ៣៥ ឆ្នាំ ដែលបានដើរចូលមកកាន់ហាងទំនិញកាលពីថ្ងៃព្រហស្បត្តិ៍ ជាមួយនឹងកាក់១០បាតចំនួន ៣០កញ្ចប់។
បុគ្គលិកដដែលនេះបានបន្ថែមថា ដោយសារតែនៅពេលនោះ នៅក្នុងហាងកំពុងរវល់ខ្លាំង ដូច្នេះបុគ្គលិកទាំងអស់ មិនបានពិនិត្យមើលកាក់ទាំងនោះបានដិតដល់ទេ ក៏     ហុចក្រដាសប្រាក់ចំនួន ៣០០០ បាត ទៅឲ្យគាត់តែម្តង។ និយាយឲ្យត្រង់ទៅ ពួកគាត់ប្រហែលជាមិនបានគិតថា នឹងមានកាក់ក្លែងក្លាយ ដែលមានតម្លៃទាបបែបនេះទេ។បន្ទាប់មកទៀត នៅពេលដែលពួកគេពិនិត្យមើលកាក់ទាំងនោះ ទើបដឹងថា កាក់ទាំងនោះសុទ្ធតែជាកាក់ក្លែងក្លាយទាំងអស់។
ហេតុការណ៍មួយនេះ បានធ្វើឲ្យមហាជនមានចំងល់យ៉ាងខ្លាំង ព្រោះថា ការបោះពុម្ពប្រាក់ក្លែងក្លាយ គឺតម្រូវឲ្យមានម៉ាស៊ីនបោះពុម្ព ប៉ុន្តែការបង្កើតជាកាក់ក្លែងក្លាយគឺតម្រូវឲ្យមានម៉ាស៊ីនដ៏ទំនើប ជាពិសេសជាងនេះទៀតនោះ គឺវត្ថុធាតុដើមដូចជាលោហធាតុជាដើម មានតម្លៃថ្លៃជាងតម្លៃនៃកាក់នោះទៅទៀត ។
លើសពីនេះទៅទៀត បើសិនជាកាក់នោះមានតម្លៃ១០បាត ដូច្នេះតម្លៃដើមនៃការផលិតកាក់នោះ ត្រូវតែអស់តិចជាងតម្លៃរបស់វា ហើយបើសិនជាអ្នកក្លែងបន្លំនោះដូរកាក់ទាំងនោះជាមួយអ្នកដទៃ ពួកគេត្រួវតែបានប្រាក់ចំនេញ ត្រលប់មកវិញ។
ស្នងការប៉ូលិសប្រចាំការនៅតំបន់ Muang លោក Poomwit Wechkama បាននិយាយថា ប្រជាជនគ្រប់រូបងាយស្រួលនឹងដឹងណាស់ ថាតើកាក់ណាជាកាក់ពិត ហើយកាក់ណាជាកាក់ក្លែងក្លាយ បើសិនជាយើងបានយកចិត្តទុកដាក់ មើលវាឲ្យបានច្បាស់លាស់ ព្រោះ កាក់ក្លែងក្លាយវាមានទម្ងន់ស្រាល ជាងកាក់ពិតប្រាកដ ហើយនៅចំនុចកណ្តាលនៃកាក់ពិត គឺមានសំរិទ្ធ ខណៈពេលដែលកាក់ក្លែងក្លាយ ត្រូវបានគេលាបឲ្យមើលទៅដូចសំរិទ្ធតែប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា បើទោះបីជាហេតុការណ៍នេះ បានកើតឡើងនៅក្នុងប្រទេសថៃក៏ដោយក្តី ក៏ប្រជាជនកម្ពុជាដែលនិយមធ្វើដំណើរកំសាន្តនៅប្រទេសថៃ ឬបងប្អូនអាជីវករ ដែលមានទំនាក់ទំនងជាមួយនឹងប្រាក់បាត គួរតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះថាកាក់ក្លែងក្លាយនេះ មានតម្លៃទាបត្រឹមតែ១០បាតមែន ប៉ុន្តែនៅពេលដែលវាមានចំនួនច្រើន តម្លៃរបស់វាក៏កាន់តែច្រើន ទៅតាមនោះដែរ ណាមួយទៀត នៅថ្ងៃក្រោយ ជនទុច្ចរិតអាចនឹងបង្កើតឲ្យមានប្រកាសប្រាក់ក្លែងក្លាយ ឬកាក់ក្លែងក្លាយដទៃៗទៀត ដែលអាចធ្វើឲ្យយើងខាតបង់ប្រាក់កាក់ក៏ថាបាន។
ដូច្នេះមិត្តអ្នកអានគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដូចពាក្យចាស់មួយឃ្លាបានពោលថា “ការពារប្រសើរជាងព្យាបាល”។  


គួរប្រុងប្រយ័ត្ន! នេះហើយលទ្ធផល ជិះម៉ូតូពាក់កាស ធ្វើឲ្យក្មេងប្រុសម្នាក់ ស្ទើរដាច់បំពង់.កស្លាប់


គួរប្រុងប្រយ័ត្ន! នេះហើយលទ្ធផល ជិះម៉ូតូពាក់កាស ធ្វើឲ្យក្មេងប្រុសម្នាក់ ស្ទើរដាច់បំពង់.កស្លាប់

អូស្រ្តាលី៖ គ្រោះថ្នាក់អាចនឹងកើតឡើង បានគ្រប់ពេលវេលាទាំងអស់ ប្រសិនណាបើអ្នកខ្វះការប្រុងប្រយ័ត្ន ហើយវាថែមទាំងនឹងអាចឆក់យក ជីវិតរបស់អ្នកបានក្នុងពេល មួយពព្រិចភ្នែកបានផងដែរ។
ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅ ក្មេងប្រុសវ័យជំទង់ជនជាតិអូស្រ្តាលីម្នាក់ បានទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ស្ទើរតែបាត់បង់ជីវិត បន្ទាប់ពីរូបគេដោតកាសជាប់ត្រចៀក ដើម្បីស្តាប់ចម្រៀង ក្នុងអំឡុងពេលជិះម៉ូតូ។
យោងតាមប្រភពសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ បានឲ្យដឹងថា យុវជនវ័យក្មេងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Bradley Willoughby មានអាយុ១៦ឆ្នាំ រស់នៅរដ្ឋ Queensland ប្រទេសអូស្រ្តាលី។ នៅថ្ងៃកើតហេតុ Bradley បានជិះម៉ូតូយ៉ាងលឿន ដើម្បីធ្វើដំណើរទៅកាន់ កសិដ្ឋានគ្រួសាររបស់គេ នៅឯទីក្រុង Ravenshoe ភាគខាងជើងរដ្ឋ Queensland ។
ដោយ Bradley បានពាក់កាសទូរស័ព្ទម៉ាក iPhone ជាប់នឹងត្រចៀក ដោយរុំមួយជុំទៅនឹង.ក របស់គេថែមទៀតផង។ សំណាងមិនល្អ ដោយសាតែខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងល្បឿនលឿននោះទៀតសោត ក្មេងប្រុសរងគ្រោះ ក៏បានជិះម៉ូតូជ្រុលទៅបុកនឹងរបងដែកលួស តាមដងផ្លូវ បណ្តាលឲ្យដួល រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។



ក្រោយពេលកើតហេតុ ក្មេងប្រុសរងគ្រោះ ក៏ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ដោយរកឃើញថា Bradley បានរបួសធ្ងន់ធ្ងរ ភ្លាត់ឆ្អឹង.កជើង និងរបួសផ្នែកក្បាលពោះយ៉ាងដំណំ ដោយសារតែប៉ះទៅនឹងដែកលួសផងដែរ។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ Bradley ស្ទើរតែស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនេះ ដោយសារតែ ទាក់.កជាមួយនឹងខ្សែកាសទូរស័ព្ទ ដែលពាក់ជាប់ត្រចៀក ដើម្បីស្តាប់ចម្រៀង ជាហេតុធ្វើឲ្យ.ករបស់គេ រងរបួសមុតចូលជ្រៅយ៉ាងធ្ងន់ធ្ងរ ដោយនៅខ្វះតែប៉ុន្មាន សង់ទីម៉ែត្រទៀតប៉ុណ្ណោះ អាចនឹងប៉ះចូលជ្រៅ ដាច់បំពង់ខ្យល់ស្លាប់ផងដែរ។ តែសំណាងល្អហើយដែល Bradley បានរួចផុតពីសេចក្តីស្លាប់។
អ្នកស្រី Willoughby ជាម្តាយ Bradley បានរៀបរាប់ប្រាប់ថា ដំបូងឡើយរូបគាត់ ជាម្តាយភ័យតក់ស្លុតជាខ្លាំង ហើយថែមទាំងបានគិតថា កូនប្រុសរបស់ខ្លួនអាចនឹងត្រូវស្លាប់ផងដែរ។
អ្នកស្រីបន្ថែមថា «គ្មាននរណាម្នាក់ បានដឹងសោះថា នៅក្នុងខ្សែកាសទូរស័ព្ទ គឺមានធាតុធ្វើពីស្ពាន់ សរសៃរឆ្មារតូចៗនៅពីក្នុង ដែលវាមានសមត្ថភាព អាចកាត់សាច់បានយ៉ាងដូច្នេះសោះ។ Bradley កូនប្រុសខ្ញុំ ពិតជាសំណាងណាស់ ដែលខ្សែនោះ វាមិនបានកាត់ឲ្យដាច់បំពង់.ករបស់គេ»
ទោះបីជាយ៉ាងណាក្តី នេះក៏ជាសារមួយ សម្រាប់ជាការដាស់តឿន ដល់មនុស្សជាច្រើនទៀតក្នុងសង្គម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេលបើកបរ គួរណាស់ត្រូវចេះពិនិត្យមើលយាន្តជំនិះ របស់ខ្លួនជាមុន មុនពេលបើកបរ និងជាពិសេស គួរណាស់ត្រូវចៀសវាងការប្រើប្រាស់ទូរស័ព្ទ ឬពាក់កាសស្តាប់ចម្រៀងផ្សេងៗ ក្នុងកំឡុងពេលបើកបរ ដើម្បីកុំឲ្យដូចករណីក្មេងប្រុសរងគ្រោះ ខាងលើនេះផងដែរ ៕ 

និស្ស័យរបស់មនុស្សស្រី ទាំងប៉ុន្មានយ៉ាងនេះ ធ្វើឲ្យគូស្នេហ៍ស្អប់ តែមិនហ៊ាននិយាយចេញមកក្រៅ!


និស្ស័យរបស់មនុស្សស្រី ទាំងប៉ុន្មានយ៉ាងនេះ ធ្វើឲ្យគូស្នេហ៍ស្អប់ តែមិនហ៊ាននិយាយចេញមកក្រៅ!

មនុស្សស្រីភាគច្រើន គឺតែងតែមានរឿងរ៉ាវ និងការងារកំប៉ិកកំប៉ុកជាច្រើន ដែលខុសគ្នាជាមួយនឹងមនុស្សប្រុស។ ចំនុចមួយចំនួន រឺក៏អាចនិយាយជានិស្ស័យរបស់មនុស្សស្រី ដែលតែងសម្តែងចេញជារៀងរាល់ថ្ងៃ អាចធ្វើឲ្យមនុស្សប្រុសមិនចូលចិត្ត តែពួកគេមិនហ៊ាននិយាយ។
ចង់ដឹងថា និស្ស័យរបស់មនុស្សស្រីអ្វីខ្លះ ដែលមនុស្សប្រុសមិនចូលចិត្ត រឺក៏ស្អប់ តោះតាមដានទាំងអស់គ្នា៖
១) និយាយពីសង្សារចាស់៖ វាជាចំនុចមួយ ដែលមនុស្សប្រុសមិនចូលចិត្ត រឺក៏អាចនិយាយបានថាស្អប់ក៏ថាបាន។ ប្រសិនបើអ្នក តែងតែទាក់ទងនឹងសង្សារចាស់ នោះស្នេហាអ្នក ជាមួយនឹងគូស្នេហ៍ថ្មី វានឹងមិនអាចមានពន្លឺបាននោះទេ។ ដូច្នេះ អ្នកត្រូវប្រាកដក្នុងចិត្តថា អ្នកបានកាត់ចោលនូវទំនាក់ទំនងស្នេហាពីអតីតកាល មុននឹងចាប់ផ្តើមទាក់ទងនឹងមនុស្សថ្មី។ 
២) ចូលចិត្តរអ៊ូគ្រប់ពេល៖ មនុស្សប្រុសមិនមែនល្អឥតខ្ចោះ គ្រប់តែពេលនោះទេ តែគេនឹងព្យាយាមកែប្រែខ្លួនរបស់គេដើម្បីអ្នក។ ដូច្នេះអ្នកក៏មិនគួរអង្គុយតែបញ្ចេញកំហឹង រឺចាប់កំហុស របស់គេគ្រប់ពេលពេកដែរ ហើយត្រូវចាំថា បើអ្នកដាក់ចិត្តថាស្រលាញ់គេ គឺអ្នកគួរតែស្រលាញ់ នូវចំនុចខ្វះចន្លោះរបស់គេផងដែរ។
៣) ពូកែខ្សឹបខ្សៀវ រឺនិយាយដើមគេពេក៖ គ្មានអ្នកណាម្នាក់ ចូលចិត្តមនុស្សនិយាយខ្សឹបខ្សៀវ រឺប៉ិននិយាយដើមគេនោះទេ។ ប្រសិនបើអ្នកមានទម្លាប់បែបនេះ រឺក៏និយាយអាក្រក់ពីក្រោយខ្នងអ្នកដទៃគ្រប់ពេលនោះ មិត្តប្រុសរបស់អ្នក នឹងដើរចេញពីអ្នកហើយ។ នេះជារឿងមួយ សម្រាប់មនុស្សប្រុស ដែលពួកគេតែងតែគិតថា ប្រសិនបើមិត្តស្រីរបស់គេ ចូលចិត្តពាក់ព័ន្ធនឹងរឿងអ្នកដទៃដល់ថ្នាក់ហ្នឹង គឺថ្ងៃណាមួយ នឹងភ្លេចគិតរឿងឯកជនរបស់ខ្លួនហើយ ដែលវាជារឿងអ្នក និងរូបគេ។
៤) ស្តេចប្រច័ណ្ឌ៖ នេះជាចរិតពីធម្មជាតិរបស់មនុស្សស្រី ដែលចូលចិត្តប្រច័ណ្ឌនឹងមិត្តប្រុសរបស់ខ្លួន តែវាគួរឲ្យរំខាន ប្រសិនបើប្រច័ណ្ឌមិនសមហេតុផលនោះ។ ជាឧទាហរណ៍ មិត្តប្រុសរបស់អ្នកទៅក្រៅជាមួយនឹងមិត្តភក្តិ ដែលគេក៏បាននាំមិត្តស្រីគេទៅជាមួយដែរ ហើយពេលនោះ រូបនាងក៏នឹងអាចនិយាយលេងជាធម្មតា ជាមួយនឹងសង្សាររបស់អ្នក។ ដូច្នេះរឿងនេះ គឺពិតជាសាមញ្ញបំផុត ដែលអ្នកមិនគួរប្រច័ណ្ឌ។ អ្វីដែលគួរធ្វើនោះ គឺជឿជាក់លើគ្នា ដើម្បីឲ្យភាគីទាំងសងខាង មានអារម្មណ៍ថាស្រណុកចិត្ត។
៥) តាមស្អិតពេក៖ មិត្តនារីៗទាំងឡាយ វានឹងមើលទៅផ្អែមល្ហែម និងគួរឲ្យស្រលាញ់ ប្រសិនបើអ្នកចាប់អារម្មណ៍ និងគិតទៅលើទង្វើរបស់មិត្តប្រុសរបស់អ្នក ថាពេលនេះ រូបគេកំពុងធ្វើអ្វី និងទម្លាប់របស់គេជាប្រចាំជាអ្វី។ ប៉ុន្តែមិនមែនធ្វើបែបនេះ ជារៀងរាល់ពេល និងជារៀងរាល់ថ្ងៃនោះទេ។ កុំព្យាយាមធ្វើឲ្យគេថប់ដង្ហើមពេក ព្រោះគេក៏ចង់មានពេលផ្ទាល់ខ្លួនគេដែរ។ ដូច្នេះគួរតែអនុញ្ញាត ឲ្យគេមានពេលជាមួយនឹងមិត្តភក្តិ ក្រុមគ្រួសារបន្តិចខ្លះផង។
៦) ចូលចិត្តចំណាយពេលច្រើន៖ ជឿទៅណា ថាមិត្តប្រុសរបស់អ្នក ក៏មានកិច្ចការនឹងត្រូវធ្វើដូចគ្នា។ វាពិតជារឿងធម្មតា ប្រសិនបើអ្នកចំណាយពេលតិចតួច ក្នុងការរៀបចំខ្លួនឲ្យហើយ ប៉ុន្តែចុះប្រសិនបើអ្នក ចូលចិត្តតែងខ្លួនច្រើនម៉ោង ស្ទើរគ្រប់ពេលវេលានោះ ? វាពិតជាមិនមានរឿងអ្វីនោះទេ នៅពេលស្គាល់គ្នាថ្មីថ្មោង តែបើយូរទៅៗ គឺខាងប្រុស នឹងមានអារម្មណ៍ថា រំខាន។ អ្វីដែលអ្នកគួរតែធ្វើ គឺព្យាយាមបន្ថែមល្បឿនឲ្យលឿន ក្នុងការលម្អខ្លួនរបស់អ្នក ព្រោះអ្នកត្រូវដឹងថា មិត្តប្រុសរបស់អ្នកកំពុងតែចាំអ្នក។
៧) ស្តេចចូលតួ( Drama Queen) ៖ រឿងធម្មតា សម្រាប់មនុស្សស្រី ដែលចូលចិត្តមានអារម្មណ៍កំសត់ តែក៏មិនមែនគ្រប់ពេលនោះដែរ។ ប្រសិនបើទម្លាប់របស់នាង ចូលចិត្តដើរតួកំសត់គ្រប់យ៉ាង និងយំគ្រប់ឱកាសនោះ វាមិនមែនជារឿងមួយគួរតែធ្វើនោះទេ។ ដូច្នេះអ្នកគួរតែ សម្លឹងមើលនូវបញ្ហា និងចេះដោះស្រាយវាដោយខ្លួនឯង។
៨) តុបតែងមុខខ្លាំងពេក៖ ជារឿងសាមញ្ញបំផុត ដែលអ្នកព្យាយាមធ្វើខ្លួនឲ្យល្អឥតខ្ចោះ សម្រាប់គូស្នេហ៍របស់អ្នក តែត្រូវចងចាំថា មិនត្រូវធ្វើឲ្យហួសហេតុខ្លាំងពេកនោះទេ។ ធ្វើខ្លួនសាមញ្ញៗ គឺគូស្នេហ៍របស់អ្នក ពិតជាស្រលាញ់អ្នកខ្លាំងច្រើនជាង។
៩) មិនឯករាជ្យលើខ្លួនឯង៖ មនុស្សប្រុសគ្រប់រូប ពិតជាចង់ជួយ និងចង់ធ្វើឲ្យមនុស្សស្រីដែលខ្លួនស្រលាញ់សប្បាយរីករាយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានឹងមានភាពស្មុគស្មាញបន្តិច ប្រសិនបើអ្នកមិនដឹងថា ត្រូវដោះស្រាយបញ្ហាសាមញ្ញៗមួយចំនួន ដោយខ្លួនឯងនោះ។ គួរតែរៀនឯករាជ្យ និងចេះដោះស្រាយ ដោយខ្លួនឯងខ្លះ ទើបជាការប្រសើរ។
ទាំងនេះជានិស្ស័យរបស់មនុស្សស្រី ដែលមិត្តប្រុស មិនសូវចូលចិត្ត តែពួកគេមិនហ៊ាននិយាយចេញមកក្រៅ។ ដូច្នេះបើនិស្ស័យរបស់អ្នក ដូចចំនុចមួយចំនួន នៅខាងលើ គួរតែបញ្ឈប់ក្នុងការធ្វើវា ដើម្បីសេចក្តីសុខរវាងអ្នក និងគូស្នេហ៍៕

មិននឹកស្មានថា អាហារទាំងនេះ បង្កជាបញ្ហាក្លិនមិនល្អដល់រាងកាយ ទាល់តែសោះ!

មិននឹកស្មានថា អាហារទាំងនេះ បង្កជាបញ្ហាក្លិនមិនល្អដល់រាងកាយ ទាល់តែសោះ!

ក្លិនខ្លួន គឺជាបញ្ហាចោទដ៏សំខាន់មួយ របស់មនុស្សម្នាក់ៗ ជាពិសេស នៅក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជា ត្រូវទៅសំភាសន៍ ឬត្រូវណាត់ជួបជាមួយគ្រួសារ និងមិត្តភក្តិជាដើម។ ជួនកាលវាអាចបង្កជាបញ្ហា កាន់តែធ្ងន់ធ្ងរ ពីព្រោះមិនថាអ្នកងូតទឹកច្រើន ឬបាញ់ទឹកអប់ឈួលប៉ុណ្ណាឡើយ ក្លិនខ្លួនរបស់អ្នក នៅតែលុបក្លិនក្រអូបចេញបានទៅវិញ ហាក់ដូចជាមិនអាចកម្ចាត់បានទាល់តែសោះ។ ហេតុនេះជំនួសឲ្យការដោះស្រាយដោយការងូតទឹក និងការបាញ់ទឹកអប់ អ្នកគួរតាមដានរបបអាហាររបស់អ្នក ពីព្រោះអាហារមួយចំនួន អាចបង្កជាក្លិនខ្លួនអាក្រក់បាន។
ខាងក្រោមនេះ គឺជាប្រភេទអាហារ ដែលអ្នកគួរចៀសវាង ដើម្បីការពារបញ្ហាក្លិនខ្លួនអាក្រក់ ៖
១. ខ្ទឹមស
ខ្ទឹមស គឺជាឱសថធម្មជាតិ ជួយដល់ប្រព័ន្ធភាពស៊ាំ និងមានអត្ថប្រយោជន៍ ដល់សុខភាពជាច្រើនផ្សេងទៀត ប៉ុន្តែទន្ទឹមនឹងនោះដែរ វាក៏អាចធ្វើឲ្យអ្នកមានបញ្ហាក្លិនខ្លួនខ្លាំងផងដែរ។ ជាការពិតណាស់ ក្លិនរបស់ខ្ទឹមស អាចជាប់ខ្យល់ដង្ហើមរបស់អ្នកដល់ទៅ ៧២ ម៉ោងឯណោះ ហើយថែមទាំងអាច ជាប់ក្លិនទៅតាមទឹកនោមទៀតផង។ នេះដោយសារតែ ខ្ទឹមស មានផ្ទុកទៅដោយសារធាតុ Allicin ទើបបណ្តាលឲ្យមានក្លិនខ្លួនអាក្រក់ និងខ្យល់ដង្ហើមមិនល្អ។ ហេតុនេះ អ្នកមិនគួរទទួលទានអាហារណា ដែលមានខ្ទឹមសឆៅច្រើនពេកទេ និងគួរចម្អិនវាឲ្យឆ្អិនសឹមទទួលទាន។ 
២. ខ្ទឹមបារាំង
ខ្ទឹមបារាំង ក៏មិនខុសពីខ្ទឹមស ប៉ុន្មានដែរ ពីព្រោះវាអាចបង្កជាក្លិនខ្លួន និងខ្យល់ដង្ហើមអាក្រក់បាន។ មិនត្រឹមតែប៉ុណ្ណោះ វាហាក់ដូចជាស្កាត ជាប់អណ្តាតយ៉ាងយូរទៀតផង។ នេះក៏ដោយសារតែ ខ្ទឹមបារាំងមានផ្ទុក នូវសមាសធាតុស្ពាន់ធ័រ ដែលរំលាយជាម៉ូលេគុលក្លិន ធ្វើដំណើរទៅដល់សួត តាមរយៈចរន្តឈាម និងបង្កជាក្លិនមិនល្អមកក្រៅ នៅពេលដែលអ្នកទទួលទានទាំងឆៅ។ ហេតុនេះ ដើម្បីចៀសវាងក្លិនមិនល្អរាប់ម៉ោង របស់ខ្ទឹមបារាំង អ្នកមិនគួរទតួលទានវាច្រើនលើសលុបពេកទេ។ 
៣. សាច់សត្វ
អ្នកដែលចូលចិត្តទទួលទានសាច់ មិនថាជាសាច់គោ ឬសាច់ជ្រូក (លើកលែងសាច់មាន់) ប្រាកដជាមានបញ្ហាក្លិនខ្លួន មិនល្អជាក់ជាមិនខាន។ វាកើតឡើងដោយសារតែ សាច់ទាំងនោះ ទាមទារពេលវេលាយូរបន្តិច ដើម្បីធ្វើការរំលាយ។ ជាលទ្ធផល វាបណ្តាលឲ្យមានខ្យល់ដង្ហើម និងក្លិនខ្លួនអាក្រក់។ ប្រសិនជាអាច អ្នកគួរតែកាត់ផ្តាច់ការទទួលទានសាច់ ចេញទាំងស្រុងពី របបអាហារប្រចាំថ្ងៃក៏បាន ពីព្រោះវាអាចបង្កជាបញ្ហាសុខភាពដទៃផ្សេងទៀតជាច្រើន។ ប៉ុន្តែ ប្រសិនបើមិនអាចទេ ក៏យ៉ាងហោចណាស់ក៏អ្នកគួរកាត់បន្ថយសាច់ រួចជំនួសដោយគ្រឿងសមុទ្រវិញ ទើបជាការប្រសើរ។ 
៤. បន្លែប្រភេទ Cruciferous
បន្លែប្រភេទ Cruciferous រួមមានដូចជា ប្រូខូលី ផ្កាខាត់ណា ស្ពៃក្តោប មានផ្ទុកទៅដោយសារធាតុប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចបណ្តាលឲ្យអ្នកមានក្លិនខ្លួន និងខ្យល់ដង្ហើមមិនល្អ។ បន្លែទាំងនេះ មានផ្ទុកសារជាតិគីមីស្ពាន់ធ័រ ដែលបង្កើតបានជាក្លិន នៅពេលដែលអ្នកបែកញើស បន្ទាប់ពីទទួលទានវា។ ផ្ទុយទៅវិញ ប្រភេទបន្លែទាំងនេះ មានសារៈសំខាន់សម្រាប់សុខភាពណាស់ ដូច្នេះ អ្នកមិនចាំបាច់កាត់បន្ថយការបរិភោគវាទេ។ អ្នកគ្រាន់តែយកបន្លែទាំងនោះ ស្រុះក្នុងទឹកអំបិលប្រៃតិចៗ មុនយកទៅចម្អិនជាការស្រេច។ 

៥. គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតមធ្យម ឬយូរៗម្តង មិនជាថ្វីឡើយ ប៉ុន្តែប្រសិនបើអ្នកទទួលទានលើសកំណត់ហួសហេតុ វានឹងបង្កជាក្លិនមិនល្អ តាមរន្ធញើសជាក់ជាមិនខាន ដែលក្លិននោះ ដូចជាក្លិនរបស់ស្រា ឬស្រាបៀរយ៉ាងអ៊ីចឹង។ លើសពីនេះទៅទៀត វាធ្វើឲ្យខ្យល់ដង្ហើមមានក្លិនអាក្រក់ជាប់យ៉ាងយូរ ទោះជាទំពារស្ករកៅស៊ូក៏ដោយ។ ហេតុនេះ អ្នកត្រូវទទួលទានទឹកឲ្យបានច្រើន នៅពេលអ្នកពិសារគ្រឿងស្រវឹង ជាពិសេស មិនត្រូវទទួលទានលើសលុបពេកទេ។ 
៦. សាច់ត្រី និងថ្នាំគ្រាប់ខ្លាញ់ត្រី
ត្រី ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សុខភាពមនុស្ស ដោយសារតែវាមានផ្ទុក Omega-3 ដ៏សំខាន់។ ប៉ុន្តែសាច់ត្រី ក៏មានផ្ទុកសារធាតុ Choline ដែលអាចបង្កជាក្លិនខ្លួនមិនល្អបានដែរ នៅពេលទទួលទាន។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែថ្នាំគ្រាប់ខ្លាញ់ត្រី ដែលល្អសម្រាប់សុខភាព ជាពិសេស បេះដូងនោះ ក៏បង្កជាបញ្ហាក្លិនខ្លួនឆ្អាប ដូចជាត្រីយ៉ាងដូច្នោះដែរ។ មនុស្សមួយចំនួន ថែមទាំងជួបប្រទះបញ្ហាភើ និងចង់ក្អួតទៀតផង បន្ទាប់ពីប្រើប្រាស់ថ្នាំគ្រាប់ខ្លាញ់ត្រីនេះ។ ហេតុនេះ សូមអ្នកកុំទទួលទានលើសកំណត់ និងសាកសួរអ្នកជំនាញឲ្យបានច្បាស់លាស់ជាមុន ទើបជាការប្រសើរ។ 
៧. កាហ្វេ
ស្រដៀងទៅនឹង គ្រឿងស្រវឹងដែរ កាហ្វេមានឥទ្ធិពល ធ្វើឲ្យអ្នកនោមញឹក និងបង្កជាក្លិនដល់ទឹកនោមរបស់អ្នកថែមទៀតផង។ ភេសជ្ជៈមួយនេះ អាចបណ្តាលឲ្យអ្នកងាយនឹងបែកញើស និងមានក្លិនខ្លួន។ ជាពិសេស វាមានជាតិអាស៊ីត ធ្វើឲ្យមាត់ប្រែជាស្ងួត និងធុំក្លិនមិនល្អ ហើយថែមទាំងបង្កជាបាក់តេរី កកើតក្នុងមាត់ថែមទៀត។ បើសិនជាអាច អ្នកគួរជំនួសកាហ្វេ ដោយទឹកតែវិញ ទើបជាការប្រសើរ ពីព្រោះវាមិនត្រឹមតែការពារក្លិនមិនល្អប៉ុណ្ណោះទេ វាថែមទាំងល្អសម្រាប់សុខភាពទាំងមូលទៀតផង។ 
៨. អាហារមិនល្អសម្រាប់សុខភាព
អាហារដែលមិនល្អ សម្រាប់សុខភាព ដូចជា ប៊ឺហ្គឺ ភីហ្សា មាន់បំពង សូដា -ល- សុទ្ធតែអាចបង្កជាហានិភ័យ ក្លិនខ្លួន ដល់អ្នកចូលចិត្តទទួលទាន។ វាជាអាហារ ដែលមិនល្អសម្រាប់សុខភាពឡើយ ប្រសិនបើទទួលទានលើសកំណត់ ហើយក៏មិនសូវមានអ្នកដឹងថា វាអាចបង្កជាក្លិនមិនល្អ ដល់រាងកាយដែរ។ ជាក់ស្តែងអាហារទាំងនោះ ត្រូវបានធ្វើឡើងដោយ គ្រឿងផ្សំ ជាច្រើនប្រភេទ ដែលបណ្តាលឲ្យកម្រិតកូឡេស្តេរ៉ូលមានការកើនឡើង និងកំចាត់ចោលនូវម៉ូលេគុល ដែលធ្វើឲ្យក្លិនខ្លួនក្រអូប។ ហេតុនេះ អ្នកគួរតែកាត់បន្ថយ ការទទួលទានអាហារទាំងនេះ តាមដែលអាចធ្វើទៅបាន ទើបជាការល្អ។ 
៩. ទទួលទានបន្លែបៃតងតិច
វាជារឿងសំខាន់ណាស់ ក្នុងការទទួលទានបន្លែបៃតង ពីព្រោះវាមិនត្រឹមតែជួយ ដល់សុខភាពរាងកាយទាំងមូលប៉ុណ្ណោះទេ វាថែមទាំងជួយអ្នក មិនឲ្យមានបញ្ហាក្លិនខ្លួនទៀតផង។ សារធាតុ Chlorophyllin ដែលត្រូវបានគេរកឃើញក្នុង រុក្ខជាតិបៃតង ត្រូវបានគេប្រើដើម្បីទទួលបានក្លិនក្រអូប នៅលើមុខរបួស ដែលមានក្លិនមិនល្អ តាំងពីឆ្នាំ ១៩៤០ និង ១៩៥០ មកម្ល៉េះ។ ហេតុនេះ អ្នកត្រូវចេះរៀបចំរបបអាហារ ឲ្យបានត្រឹមត្រូវ ចាប់ពីថ្ងៃនេះតទៅ៕ 

ត្រូវប្រាប់ខ្លួនឯង ៨ ចំណុចនេះ នៅពេលដែលអ្នកជួបរឿងរ៉ាវ ឬបញ្ហាជីវិតមិនសមបំណង!


ត្រូវប្រាប់ខ្លួនឯង ៨ ចំណុចនេះ នៅពេលដែលអ្នកជួបរឿងរ៉ាវ ឬបញ្ហាជីវិតមិនសមបំណង!

បញ្ហា និងការឈឺចាប់ជាច្រើន រាប់មិនអស់ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ គឺមិនអាចចៀសរួចផុតបានឡើយ។ ជាការពិតណាស់ ពីព្រោះសុភមង្គល មិនមែនកើតចេញពីជីវិតដែលមិនជួបប្រទះបញ្ហាសោះនោះទេ ផ្ទុយទៅវិញ វាកើតឡើងពីរបៀប ដែលអ្នកដោះស្រាយបញ្ហាទៅវិញទេ។
ហេតុនេះ នៅពេលដែល អ្វីគ្រប់យ៉ាង ហាក់មិនដូចតាមការរំពឹងទុក សូមអ្នកប្រាប់ខ្លួនឯង នូវឃ្លាប្រយោគទាំង ៨ ចំណុច ដូចខាងក្រោមនេះ ដើម្បីឲ្យមានអារម្មណ៍ធូរស្បើយជាងមុន ៖ 


១. ការឈឺចាប់ គឺជាការបន្តដំណើរទៅមុខ
ជួនកាល វាជាពេលវេលាដែលអ្នកត្រូវបន្តដំណើរទៅមុខ។ វាក៏ជារឿងល្អដែរ ព្រោះយើងម្នាក់ៗមិនព្រមធ្វើការផ្លាស់ប្តូរទាល់តែសោះ លុះត្រាតែកាលៈទេសៈបង្ខំ។ នៅពេលដែលពេលវេលាមានតែការលំបាក អ្នកត្រូវចងចាំថា ការឈឺចាប់នោះ ប្រាកដជាមានគោលបំណងអ្វីមួយមិនខាន។ ភាពជោគជ័យ ទាមទារការតស៊ូយ៉ាងខ្លាំងទៅតាមពេលវេលា។ អ្នកត្រូវមានការអត់ធ្មត់ និងមានគំនិតវិជ្ជមាន។ ទន្ទឹមនឹងនោះដែរ ការឈឺចាប់មានពីរ គឺមួយធ្វើឲ្យអ្នកឈឺ និងមួយទៀតធ្វើឲ្យអ្នកផ្លាស់ប្តូរ។ ការឈឺចាប់ទាំង ២ នេះនឹងជួយអ្នកឲ្យកាន់តែរឹងមាំ ប្រសិនបើអ្នកមិនព្យាយាមទប់ទល់នឹងវា រួចបន្តដំណើរទៅមុខ។
២. អ្វីៗគ្រប់យ៉ាងក្នុងជីវិត សុទ្ធតែជាភាពបណ្តោះអាសន្ន
មេឃភ្លៀង គង់តែមានពេលឈប់។ ការឈឺចាប់ របស់អ្នកក៏គង់តែជាសះស្បើយ ពីព្រោះគ្មានអ្វីដែលមានរយៈកាល ជារៀងរហូតនោះឡើយនៅលើលោកនេះ។ ដូច្នេះហើយ ប្រសិនបើឥលូវនេះ អ្នកមានរឿងសប្បាយៗជាច្រើន សូមអ្នកបណ្តោយអារម្មណ៍ឲ្យមានភាពរីករាយទៅតាមនោះទៅ។ ប្រសិនបើអ្នកជួបប្រទះបញ្ហាមិនល្អ ក៏កុំបារម្ភច្រើនពេកអី ពីព្រោះគ្មានអ្វីដែលស្ថិតស្ថេរគង់វង្សនោះទេ។ មិនមែនគ្រាន់តែមានបញ្ហាបន្តិចបន្តួច អ្នកមិនអាចញញឹមបានឯណា។
៣. ការបារម្ភ និងការត្អូញត្អែរ មិនផ្លាស់ប្តូរអ្វីឡើយ
ការដែលអ្នកត្អូញត្អែរកាន់តែច្រើន អ្នកក៏បាត់បង់លទ្ធភាពជោគជ័យកាន់តែច្រើន។ វាជារឿងល្អប្រសើរ ប្រសិនបើយើងធ្វើរឿងអស្ចារ្យមួយ ហើយបរាជ័យជាជាងមិនធ្វើអ្វីសោះ ហើយទទួលបានជោគជ័យ។ ការបាត់បង់ មិនមែនជាចុងបញ្ចប់នៃអ្វីៗទាំងអស់ឡើយ។ ការចំណាយពេលពេញមួយថ្ងៃនេះ ត្អូញត្អែរនឹងបញ្ហាពីម្សិលមិញ គឺមិនបានជួយឲ្យថ្ងៃស្អែកមានរឿងល្អឡើយ។ អ្នកត្រូវចេះរៀនសូត្រពីបញ្ហា រួចធ្វើការផ្លាស់ប្តូរ និងកុំងាករកអតីតកាល។
៤. ស្លាកស្នាមពីការឈឺចាប់ ជានិមិត្តសញ្ញានៃភាពខ្លាំង
កុំមានភាពអាម៉ាស នូវស្លាកស្នាមជីវិត ដែលបន្សល់ពីបញ្ហាផ្សេងៗរបស់អ្នក។ ស្លាកស្នាម នៃការឈឹចាប់ គឺមានន័យថា ការឈឹចាប់ក៏លែងមាន របួសក៏បិទជិតដែរ ឬអាចនិយាយបានថា អ្នកបានឆ្លងកាត់ការឈឹចាប់រួចហើយ រៀនពីបញ្ហារួចហើយ រឹងមាំជាងមុន ហើយក៏បន្តទៅមុខដែរ។ កុំបណ្តោយឲ្យស្លាកស្នាម ទាំងនោះ ទុកអ្នកដូចជាចំណាប់ខ្មាំង និងរស់នៅដោយភាពភ័យខ្លាចឲ្យសោះ។ ថ្វីត្បិតតែយើងមិនអាចបំបាត់ស្លាកស្នាមបាន ប៉ុន្តែអ្នកអាចគិតថាវាជាភាពខ្លាំងរបស់អ្នក និងមិនមែនជាការឈឺចាប់នោះទេ។



៥. គំនិតអវិជ្ជមានរបស់អ្នកដទៃ មិនមែនជាបញ្ហារបស់អ្នកទេ
អ្នកត្រូវតែរក្សាកំនិតវិជ្ជមាន ទោះបីជាគំនិតអវិជ្ជមាន កំពុងតែហ៊ុំព័ទ្ធអ្នកក៏ដោយ។ អ្នកត្រូវតែញញឹម ខណៈអ្នកដទៃព្យាយាមចង់បំបាក់អ្នក។ វាជាវិធីជួយអ្នក ឲ្យរក្សាបាននូវភាពរីករាយ និងការផ្តោតអារម្មណ៍។ រក្សាភាពជាខ្លួនអ្នក ទោះបីអ្នកជុំវិញតាមព្យាបាទអ្នកក៏ដោយមានន័យថា កុំបណ្តោយឲ្យគំនិតអាក្រក់របស់គេ មកផ្លាស់ប្តូរអ្នកឲ្យសោះ។
ទន្ទឹមនឹងនោះដែរ សូមកុំផ្លាស់ប្តូរខ្លួនអ្នក ដោយសារតែចង់បង្អួត ឬទាក់ទាញចំណាប់អារម្មណ៍ ដោយសារតែគេថា អ្នកមិនល្អគ្រប់គ្រាន់ជាដាច់ខាត។ ហេតុនេះ ហើយអ្នកត្រូវគិតបារម្ភពីខ្លួនអ្នកជាមុនសិន មុននឹងទៅខ្វល់ពីការគិតរបស់អ្នកដទៃ។ 
៦. បណ្តោយតាមព្រេងវាសនា
ភាពខ្លាំង នឹងផុសចេញឡើង នៅពេលដែលអ្នកឆ្លងកាត់បញ្ហា និងស្រក់ទឹកភ្នែក ជាច្រើនលើកច្រើនសារ ប៉ុន្តែត្រូវចាំថា អ្នកមិនត្រូវបោះបង់ជីវិតមួយនេះចោល ជាដាច់ខាត។ រឿងល្អៗជាច្រើន តែងតែបង្កប់ នៅក្នុងការតស៊ូ ដែលអ្នកត្រូវប្រឈមមុខ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកមិនអាចបង្ខំ ឲ្យវាកើតឡើងតាមអ្វីដែលអ្នកចង់បានរហូតទេ។ ហេតុនេះ ពេលខ្លះ អ្នកគួរតែបណ្តោយឲ្យវាទៅតាមព្រេង តាមវាសនារបស់វាតែម្តងទៅ។ ជីវិតជាផ្លូវដើរវែងឆ្ងាយណាស់ ហេតុនេះ កុំចំណាយពេលគិតច្រើន បារម្ភច្រើន សង្ស័យច្រើនពេកឲ្យសោះ។
៧. គិតថាអ្នកក៏ធ្លាប់ជម្នះការលំបាកពីអតីតកាលដែរ
ថ្វីត្បិតថា ជីវិតពោរពេញទៅដោយបញ្ហា ប៉ុន្តែរឿងមួយ ដែលអ្នកត្រូវតែរំលឹកខ្លួនឯង នៅពេលប្រឈមមុខនឹងការលំបាកគឺ នឹករកបញ្ហាដែលអ្នកធ្លាប់ដោះស្រាយពីមុនៗមក ពីអតីតកាលមកវិញ។ សូមអ្នកកុំមើលរំលង ការលំបាក ដែលអ្នកឆ្លងកាត់ យ៉ាងជោគជ័យពីអតីតកាលមក ឲ្យសោះពីព្រោះ ប្រសិនបើអ្នករំលឹកវាឡើងវិញ នៅពេលដែលអ្នកកំពុងមានបញ្ហាស្រដៀងនោះ អ្នកនឹងអាចយកឈ្នះ និងមានទំនុកចិត្តលើខ្លួនឯងខ្ពស់។
៨. មិនត្រូវភ្លេចមើលថែខ្លួនឯង
នៅពេលដែលបញ្ហាកើតមានឡើងជាបន្តបន្ទាប់ ក្នុងជីវិត អ្វីដែលអ្នកត្រូវធ្វើចំពោះខ្លួនឯងគឺ មើលថែសុខភាព។ អ្នកត្រូវតែសម្រាកឲ្យបានច្រើនគ្រប់គ្រាន់ ហាត់ប្រាណលំហែអារម្មណ៍ ទទួលទានអាហារដែលមានសុខភាពល្អ និងចំណាយពេលធ្វើសកម្មភាព កម្សាន្តផ្សេងៗផង។ សូមអ្នកកុំចំណាយពេលគិតស្មុគ្រស្មាញ ជាប់រហូតអី។ អ្នកដឹងទេថា ប្រសិនបើអ្នកថែទាំខ្លួន របស់អ្នកដូចជាពេលធម្មតា អ្នកនឹងអាចរឹងមាំជាងមុន ដើម្បីដោះស្រាយបញ្ហាក៏ថាបាន៕ 

លោក Bill Gates៖ ជំនាញចំនួន៣ នឹងទទួលបានជោគជ័យខ្ពស់ ក្នុងទីផ្សារការងារនាពេលអនាគត


លោក Bill Gates៖ ជំនាញចំនួន៣ នឹងទទួលបានជោគជ័យខ្ពស់ ក្នុងទីផ្សារការងារនាពេលអនាគត

អាមេរិក៖ លោក Bill Gates ដែលជាសហគ្រិនបច្ចេកវិទ្យាដ៏ល្បីមួយរូប និងជាសហស្ថាបនិកក្រុមហ៊ុន Microsoft នោះ បាននិយាយថា មុខជំនាញចំនួន ៣ នឹងទទួលបានជោគជ័យខ្ពស់បំផុត ក្នុងទីផ្សារការងារនាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News។
ជាញឹកញាប់លោកតែងធ្វើការជាមួយនឹងអ្នកបង្កើតរបស់ថ្មី អានសៀវភៅអំពីអនាគតរបស់មនុស្សជាតិ និងឧបត្ថម្ភដល់គម្រោងនានា ដើម្បីជំរុញការរីកចម្រើនរបស់សហគមន៍។ ហើយដោយយោងតាមទិន្នន័យដែលប្រមូលបាន លោក Bill Gates បានសន្និដ្ឋានថាអ្នកដែលមានប្រវត្តិទាក់ទងទៅនឹងជំនាញចំនួន៣ គឺវិទ្យាសាស្រ្ត, វិស្វកម្ម និងសេដ្ឋកិច្ច នឹងមានតម្រូវការខ្ពស់បំផុតលើទីផ្សារការងារអនាគត។



ថ្លែងប្រាប់លោក Daniel Roth និពន្ធនាយកវិបសាយ LinkedIn ក្នុងកិច្ចសម្ភាសន៍មួយ មហាសេដ្ឋីរូបនេះ បាននិយាយថា “បុគ្គលិកដែលមានជំនាញណាមួយ ក្នុងចំណោមជំនាញទាំង៣ខាងលើនេះ នឹងក្លាយទៅជាបុគ្គលម្នាក់ នៃការផ្លាស់ប្តូរសម្រាប់ស្ថានប័នទាំងអស់របស់ពួកគេ”។ 
លោកបន្តថា “ខ្ញុំពិតជាគិតថា ចំណេះដឹងមូលដ្ឋាននៃវិទ្យាសាស្ត្រ, គណិតវិទ្យា សេដ្ឋកិច្ច នឹងមានការងារជាច្រើននៃអាជីវកម្ម ទាមទារឲ្យមានចំណេះដឹងទាំងនេះនាថ្ងៃអនាគត»។ លោកបន្ថែមថា អ្នកមិនចាំបាច់ទាល់តែជាអ្នកជំនាញក្នុងការសរសេរកូដ ឬជំនាញខាងតារាងខួបគីមីទេ ប៉ុន្តែគឺត្រូវមានសមត្ថភាពក្នុងការគិតពីអ្វីដែលអ្នកជំនាញទាំងនោះអាចធ្វើ នោះវានឹងអាចជួយអ្នកបានច្រើន។
លោក Bill Gates បានបញ្ជាក់បន្ថែមថា វាមិនចាំបាច់នោះទេ ដែលតម្រូវឲ្យអ្នកអាចសរសេរកូដបាននោះ ប៉ុន្តែអ្នកត្រូវតែយល់ពីអ្វីដែលវិស្វករទាំងអស់នោះ អាចធ្វើបាន និងមិនអាចធ្វើបាន។ បុគ្គលដែលមានជំនាញទាំង៣នេះ នឹងធ្វើឲ្យមានការវិវឌ្ឍន៍ទៅលើឧស្សាហកម្មរបស់អ្នក៕ 


ប្រភព ៖ CNBC News

កន្លែងថតរូប Pre-wedding ស្អាតៗ ១០កន្លែងនៅសឹង្ហបុរ


កន្លែងថតរូប Pre-wedding ស្អាតៗ ១០កន្លែងនៅសឹង្ហបុរី

នៅពេលដែលគូស្វាមីភរិយាដែលនឹងរៀបការឆាប់ៗ តែងតែគិតអំពីការថតរូប Pre-wedding នាពេលបច្ចុប្បន្ន ហើយរបស់ដំបូងបំផុតដែលពួកគាត់គិតដល់គឺ ទីកន្លែងសម្រាប់ថតរូបនោះ។ ហើយសម្រាប់ទីកន្លែងនោះទៀតសោត គឺពួកគាត់ចង់បានកន្លែងដែលស្អាត និងប្លែកជាងគេ ហើយភាគច្រើនបើសិនជាអាច គឺពួកគាត់នឹងជ្រើសរើសយកការថតរូបនៅក្រៅប្រទេស។
ខាងក្រោមនេះជាទីកន្លែងដ៏ស្រស់ស្អាតទាំង ១០នៅក្នុងសឹង្ហបុរី ដែលពិតជាសក្តិសមសម្រាប់ការថត Pre-wedding ដូចជា៖
1. សារៈមន្ទីរជាតិប្រទេសសឹង្ហបុរី
2. សួនធម្មជាតិប្រទេសសឹង្ហបុរី

៣. សួន Fort Canning
៤. សួន Gardens by the bay
៥. Marina bay
៦. ស្ពាន​ស្ថានីយ៍រទេះភ្លើង Bukit Timah
៧. ស្ពាន​រាង​ទឹក​រលក Henderson
៨. Haji Lane
9. Punggol Ranch
10. ស្ពាន Helix

អាថិ៍កំបាំងនៅពីក្រោយ «អំបោះក្រហម ឬខ្សែសីមា» ដែលអ្នកមិនធ្លាប់បានដឹង! (មានសម្លេង)


អាថិ៍កំបាំងនៅពីក្រោយ «អំបោះក្រហម ឬខ្សែសីមា» ដែលអ្នកមិនធ្លាប់បានដឹង! (មានសម្លេង)

ជាក់ស្តែងដូចជា «អំបោះក្រហម ឬខ្សែសីមា» ជាដើម ដែលបច្ចុប្បន្នគេសង្កេតឃើញថា មិនថាតែបងប្អូនប្រជាជនខ្មែរយើង ឬអ្នកកាត់ខ្សែស្រឡាយ ខ្មែរ-ចិន ឬវៀតណាមឡើយ គឺតែងតែពាក់វានៅនឹងដៃ ឬដាក់ទៅតាមខ្លួន  មិនខុសគ្នាប៉ុន្មានទៅនឹងខ្សែចង្កេះ  គាថា  ឬយ័នបាលីអ្វីនោះឡើយ។  ខណៈអ្នកមួយចំនួនយល់ឃើញថា  ពាក់ខ្សែសីមាធ្វើឲ្យពួកគេមានរាសីខ្ពស់  យីអ៊ុនឡើង  និងសុខសប្បាយ  ឬអារម្មណ៍ជ្រះថ្លា ជាដើម។
ដើម្បីស្រាយចម្ងល់ទាំងអស់នេះ ទាក់ទងទៅនឹង អបិយជំនឿលើការពាក់ខ្សែសីមានេះ  ក្រុមការងារខ្មែរឡូតយើង  បានសាកសួរបងប្អូនខ្មែរយើងមួយចំនួនដោយក្នុងនោះរួមមានទាំងព្រះសង្ឃផងដែរ  ដើម្បីធ្វើការចែករំលែកចំណេះដឹង  និងការយល់ឃើញផ្សេងៗគ្នាទៅលើអបិយជំនឿដូចបានលើកឡើងខាងលើ។
បើតាមការឲ្យដឹងពីព្រះតេជគុណ ព្រះនាមភិក្ខុអតិគុណត្ថេរោ សន នឿន គង់នៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ បច្ចុប្បន្នព្រះតេជគុណ ជាសមណនិស្សិតនៅសាកលវិទ្យាល័យមួយកន្លែងក្នុងរាជធានីភ្នំពេញ បានផ្តល់សង្ឃដីកាយ៉ាងក្បោះក្បាយ មកកាន់ក្រុមការងារ Khmerload ថា៖
«បើយើងនិយាយពីខ្សែអំបោះវិញ មាន២យ៉ាង គឺអំបោះពណ៌ក្រហម និងអំបោះពណ៌ស។ ភាគច្រើនគេតែងប្រើអំបោះពណ៌ក្រហម នៅក្នុងពិធីមង្គលការសម្រាប់ចងដៃ គូស្វាមីភរិយាថ្មី គឺដើម្បីបញ្ជាក់ថាអ្នកទាំងពីរនោះ គឺមានចំណងអាពាហ៍ពិពាហ៍ ដោយមានការដឹងលឺពីចាស់ទុំ មេបា ចៅមហាទាំងសងខាងជាដើម។ ហើយវាក៏ជាសញ្ញាណមួយ បង្ហាញឲ្យឃើញពីការថែរក្សា មរតកវប្បធម៌ជាតិ ដែលគេតែងតែឃើញមាននៅក្នុងពិធីមង្គលការ។ ព្រោះអំបោះក្រហម គឺជាអំបោះផ្លូវការមួយ ដែលគេយកប្រើក្នុងពិធី មានតាំងពីសម័យរឿងនគរគោកធ្លក នគរភ្នំ ព្រះថោងតោងស្បៃនាងនាគ អីជាដើម។ ម្យ៉ាងវិញទៀត ការចងដៃដោយប្រើអំបោះក្រហម ក្នុងពិធីមង្គលការនេះ ក៏ជាសញ្ញាឬការជូនពរ ឲ្យគូស្វាមីភរិយាថ្មី មានធនធានទ្រព្យសម្បត្តិ លុយកាក់ហូរចូល និងមានសុភមង្គលរស់នៅជាមួយគ្នាតទៅមុខទៀតផងដែរ» ។

រូបភាព៖ ព្រះតេជគុណ ព្រះនាមភិក្ខុអតិគុណត្ថេរោ សន នឿន
ព្រតេជគុណបន្តថា «ដោយឡែក បើយើងនិយាយពីខ្សែសីមាវិញ ក៏មានលក្ខណៈពីរយ៉ាងផងដែរ គឺអំបោះសីមាក្រហម និងស។ ប៉ុន្តែវាមានលក្ខណៈសម្គាល់ថា ខ្សែអំបោះសីមាពណ៌ស គេតែងប្រើវាក្នុងពិធីបុណ្យ ដូចជាបុណ្យបញ្ចុះសីមាជាដើម ដោយមានការអភិសេក ចំនួន៣យប់៣ថ្ងៃ។ ចំពោះសីមាក្រហមក៏ដូចគ្នាផងដែរ គេតែងប្រើវាទៅតាមលក្ខណៈនៃពិធីនីមួយៗ។ ខ្សែសីមា មានន័យថាគឺជាការហ៊ុំព័ទ្ធមួយ ដែលមានការបូងសួង តម្លើងរាសី ដែលគេអាចយកវាទៅប្រើប្រាស់ជាផ្លូវការបាន ដើម្បីទប់ស្កាត់ជាមួយនឹងពពួកអមនុស្សទាំងឡាយ (ខ្មោច ព្រាយ បីសាច...) ដែលមានបំណងមកបៀតបៀន ចំពោះសរីរាង្គកាយរបស់យើង។ ខ្សែអំបោះដែលគេបាន អភិសេកប្រសិទ្ធិធិ ឬបញ្ចុះវេទមន្ត មន្តអាគមទៅលើវា រួចរាល់ហើយនោះ គេហៅថាខ្សែសីមា ដែលបុគ្គលណាពាក់វាហើយ គឺនឹងអាចបញ្ចៀស ឬការពារខ្លួន ពីពពួកអមនុស្សទាំងផងនោះ។ ប៉ុន្តែលុះត្រាតែអ្នកពាក់ ត្រូវមានគុណធម៌លើខ្លួនឯង និងអ្នកដទៃ ពោលគឺជាលក្ខណៈមនុស្ស មិនមានការព្យាបាទលើអ្នកដទៃ។ ឯអ្នកខ្លះទៀត ពាក់អំបោះក្រហម ឬខ្សែសីមា ដោយគ្រាន់តែយល់ឃើញថា ឬចង់លំអរកាយ (ដៃ) របស់គេប៉ុណ្ណោះ» ។
ព្រះតេជគុណ សន នឿន មានសង្ឃដីកា បន្ថែមចុងក្រោយថា «...ពេលខ្លះយើងពិបាកថា វាបញ្ជាក់ថាពេលណាគួរឲ្យជឿមិនជឿ ឬស័ក្តិសិទ្ធិមិនស័ក្តិសិទ្ធិបានទេ។ តែយើងអាចសង្កេតតាមរយៈខ្លួនយើងផ្ទាល់ បន្ទាប់ពីបានពាក់ឬប្រើប្រាស់វា ថាតើវាអាចជួយអ្វីយើងបានខ្លះ ធូរស្រាលឬយ៉ាងណា។ នេះគ្រាន់តែជាការចែករំលែក នូវចំនេះដឹងខ្លះៗរបស់អាត្មាតែប៉ុណ្ណោះ ខុសឆ្គងត្រង់ណាមេត្តា ក៏សូមខន្តីអភ័យទោសផងដែរ» ។
ជ្រាបកាន់តែច្បាស់ ចូរស្តាប់សង្ឃដីការរបស់ព្រះតេជគុណ ខាងក្រោមទាំងអស់គ្នា៖
ជួបជាមួយនឹងនិស្សិតវ័យ២៣ឆ្នាំ នៃសាកលវិទ្យាល័យបៀលប្រាយ យុវជន គីម សៅ ក៏បានជម្រាបមកកាន់ ក្រុមការងារខ្មែរឡូតយើង ឲ្យដឹងដែរថា «ចំពោះការពាក់ខ្សែសីមា ខ្ញុំមានអារម្មណ៍ថា ដូចជាមានរបស់អ្វីម្យ៉ាងតាមជួយ និងថែរក្សាខ្ញុំនៅរាល់ពេលខ្ញុំជួបបញ្ហា។ ជាពិសេសជាងនេះទៅទៀត ខ្ញុំមានជំនឿថា វានាំមកនូវលាបរាសីសមប្រកប មិនថាតែការសិក្សា ឬការងារតែងប្រសើរឡើង ឬមានអ្នកស្រលាញ់ចូលចិត្តច្រើនជាដើម។ ហើយអ្វីដែលសំខាន់ នៅពេលខ្ញុំពាក់ខ្សែសីមា វាក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ជ្រះស្រលះក្នុងចិត្ត បានមួយកម្រិតផងដែរ។ ដូចនេះហើយ ខ្ញុំគិតថាការពាក់ខ្សែសីមា ហាក់បីដូចជា មានវត្ថុស័ក្តិសិទ្ធម្យ៉ាង នៅចាំជួយតាមថែរក្សាលើរូបខ្ញុំជានិច្ចផងដែរ» ។
យុវជនរូបនេះ បានបន្ថែមទៀតថា «...បើនិយាយទៅបច្ចុប្បន្ន ខ្ញុំក៏សង្កេតឃើញថា មិនថាតែក្មេងចាស់ប្រុសស្រីនោះទេ គឺភាគច្រើនទៅហើយ ដែលពាក់ខ្សែសីមា (ពណ៌ក្រហម) នៅជាប់នៅនឹងដៃរបស់ពួកគេ។ ហើយខ្ញុំក៏ជឿជាក់ថា ពួកគេទាំងអស់ ក៏មានជំនឿនឹងការយល់ឃើញ មិនខុសគ្នាប៉ុន្មានពីខ្ញុំឡើយ។ ខណៈមនុស្សមួយចំនួន ក៏យល់ឃើញថា ពាក់ខ្សែសីមា ក៏ជាការលំអរដៃរបស់ពួកគេម្យ៉ាងផងដែរ» ។
រូបភាព៖ យុវជន គីម សៅ
ដោយឡែក បងប្រុស ឈៀងហួរ សព្វថ្ងៃជាបុគ្គលិក បម្រើការនៅក្រុមឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា «កាលនៅពីក្មេងធ្លាប់នៅជាមួយតា តាគាត់យកខ្សែសីមាមកចងដៃ គាត់ប្រាប់ថាជួយការពារ មិនឲ្យមានគ្រោះថ្នាក់ ឬរឿងមិនល្អកើតឡើង ហើយក៏នាំឲ្យមាន សំណាងល្អផងដែរ» 
បងប្រុស បន្តថា «...សម្រាប់ខ្ញុំយល់ឃើញថា វាជារឿងធម្មតាៗ ទោះពាក់ក៏មានរឿងល្អ និងអាក្រក់ ទោះអត់ពាក់ក៏ដូចគ្នា។ តែដោយសារតែ ធ្លាប់ពាក់វាតាំងពីតូចមកទៅហើយ ក៏ចេះតែពាក់ទៀតទៅ ណាមួយពេលដែលអត់ពាក់វា មានអារម្មណ៍ថា ស្រឡះដៃម៉េចមិនដឹងទេ ដូចមិនទម្លាប់ ចឹងក៏ចេះតែទៅរកខ្សែសីមា មកពាក់ទៀតទៅ» 
រូបភាព៖ ឈៀង ហួរ
ចំពោះកញ្ញា ស្រីអូន និស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេសមួយរូប ក៏បានលើកឡើងដែរថា «ការពាក់ខ្សែអំបោះក្រហម ឬគ្រប់គ្នាហៅថាជាខ្សែសីមានេះ សម្រាប់ខ្ញុំយល់ឃើញថា វាជួយកម្ចាត់ចេញនូវសំណាងអាក្រក់ និងព្រលឹងវិញ្ញាណមិនល្អណាមួយ (ខ្មោច ព្រាយ បីសាច) ដែលមានបំណងចង់មកយារយី លើរូបរាងកាយយើងជាដើម។ ព្រោះដោយសារតែ ខ្សែអំបោះក្រហម ដែលយកមកពាក់នៅនឹងដៃនេះ គឺវាមានសូត្រមន្តអាគម ឬប្រសិទ្ធី ពីសំណាក់ព្រះសង្ឃ អាចារ្យ ឬអ្នកដែលចេះខាងធម៌អាថ៌» 
កញ្ញា បន្តថា «...បើនិយាយទៅកាលនៅតូច ធ្លាប់លឺចាស់ៗ យាយតា និងម៉ាក់របស់ខ្ញុំផ្ទាល់តែម្តង ពួកគាត់ក៏ធ្លាប់ប្រាប់ដែរថា ពាក់ខ្សែសីមានៅនឹងដៃ គឺជួយបញ្ចៀសនូវជំងឺផ្សេងៗ និងការពារកុំឲ្យខ្មោចលងជាដើម។ ចឹងហើយបានជាខ្ញុំ ចេះតែទម្លាប់ពាក់វាមករហូតហ្នឹង ទោះបីជាវាអាចជួយការពារយើងបាន ឬមិនបានក៏ដោយ ព្រោះខ្ញុំយល់ឃើញថាវាដូចជា គ្មានបញ្ហាអីផង។ ម្យ៉ាងវិញ ពេលពាក់វាទៅឃើញថា ស្អាតដៃម្យ៉ាងដែរ»
រូបភាព​៖ កញ្ញា ស្រីអូន
សរុបមក នេះគ្រាន់តែជាការយល់ឃើញ ពីសំណាក់បងប្អូនខ្មែរយើងមួយចំនួនតូច ដែលបានចែកមកលែកមកកាន់ ក្រុមការងារខ្មែរឡូតយើងតែប៉ុណ្ណោះ។ ទាក់ទងទៅនឹងជំនឿយល់ឃើញបែបណាផ្សេងនោះ គឺអាស្រ័យទៅលើ បងប្អូនជាអ្នកវិភាគបន្ថែមតែប៉ុណ្ណោះ ៕
ចុះសម្រាប់ប្រិយមិត្ត មានការយល់ឃើញយ៉ាងណាដែរ?

ទម្លាប់មានប្រយោជន៍ទាំង១២ ដែលអ្នកធ្វើរាល់ថ្ងៃ តែអាចប៉ះពាល់ដល់ រូបរាងកាយរបស់អ្នកទាំងមិនដឹងខ្លួន


ទម្លាប់មានប្រយោជន៍ទាំង១២ ដែលអ្នកធ្វើរាល់ថ្ងៃ តែអាចប៉ះពាល់ដល់ រូបរាងកាយរបស់អ្នកទាំងមិនដឹងខ្លួន

បរទេស៖ ការអនុវត្តនូវទម្លាប់ដែលមានប្រយោជន៍ជាប្រចាំ អាចជួយឲ្យរាងកាយរបស់យើងរឹងមាំ និងមានសុខភាពល្អ ប៉ុន្តែទម្លាប់មានប្រយោជន៍មួយចំនួន ក៏អាចជះផលមិនល្អមកកាន់រូបរាងកាយរបស់យើងវិញដោយមិនដឹងខ្លួនផងដែរ។
ខាងក្រោមនេះជាទម្លាប់ប្រចាំថ្ងៃទាំង១២ ដែលអាចជះឥទ្វិពលមិនល្អដលខ្លួនអ្នក៖
១.ការចងសក់ទៅក្រោយ
នៅពេលដែលអ្នកទាញសក់យកទៅចងខាងក្រោយ៉ាងតឹង វាអាចបណ្តាលឲ្យសក់របស់អ្នកជ្រុះ និងអាចឈានដល់ការទំពែកនាពេលអនាគត់។ 


២.ញ៉ាំទឹកដោះគោច្រើនពេក
ការញ៉ាំទឹកដោះគោ គឺជារឿងដ៏ល្អសម្រាប់សុខភាព និងឆ្អឹង ប៉ុន្តែអ្នកត្រូវយល់ដឹងអំពីផលវិបាកនៃការប្រើប្រាស់ទឹកដោះគោច្រើនហួសហេតុ។ ទឹកដោះគោមានផ្ទុកសារធាតុ Androgens ច្រើន ដែលធ្វើឲ្យមុខងារក្រពេញប្រេងក្នុងរាងការ ផលិតជាតិខ្លាញ់ច្រើន បង្កឲ្យស្ទះរន្ធញើស និងធ្វើឱ្យស្បែកមើលទៅសម្បូរជាតិខាញ់ និងចាស់។ 


៣.ការលាបឡេការពារកម្តៅថ្ងៃតែនៅលើផ្ទៃមុខ
នារីៗជាច្រើននាពេលបច្ចុប្បន្ននេះ តែងប្រើប្រាស់ឡេការពារកម្តៅថ្ងៃ រហូតក្លាយជាទម្លាប់ទៅហើយ ប៉ុន្តែពួកគេមិនបានគិតពីដៃរបស់ពួកគេនោះទេ។ ដៃគឺជាចំណុចសំខាន់បំផុតដែលងាយនឹងចាស់ ហើយឆាប់បាត់បង់ជាតិខ្លាញ់ ដូច្នេះកម្តៅ UV អាចធ្វើឲ្យស្បែកដៃជ្រីវជ្រួញបាន។ 


៤.ចូលចិត្តអង្គុយគងអន្ទាក់ខ្លា
ការអង្គុយបែបនេះអាចធ្វើឲ្យបត់សរសៃឈាម ហើយការអង្គុយច្រើនម៉ោង អាចបណ្តាលឲ្យឈឺខ្នង ឈឺ.ក ធ្វើឲ្យឡើងសរសៃ និងខូចសរសៃប្រសាទជាដើម។ ជម្រើសល្អគួរតែអង្គុយដាក់ជើងឲ្យត្រង់ ឬអាចសណ្តូកជើងក៏បាន (ប្រសិនបើនៅក្នុងផ្ទះ)។



៥.ទម្លាប់សិតសក់របស់អ្នកនៅពេលដែលវានៅសើម
ការធ្វើបែបនេះអាចធ្វើឲ្យសក់របស់អ្នកបែកចុងបាន ហើយវាជាកំហុសដ៏សាមញ្ញមួយដែលអ្នកតែងតែធ្វើរាល់ថ្ងៃ ក្នុងការថែទាំសក់។ ជម្រើសល្អត្រូវសម្ងួតសក់របស់អ្នកជាមុនសិន មុនពេលចាប់ផ្តើមសិតសក់។ 


៦.ដករោមចិញ្ចើមមុនពេលផាត់មុខ
ប្រសិនបើអ្នកមានបំណងចង់ដករោមចិញ្ចើមរបស់អ្នក ជាមួយនឹងចន្ទៀស គួរតែធ្វើវានៅពេលល្ងាច បន្ទាប់ពីលុបមុខរួចហើយ។ ការធ្វើបែបនេះអាចកាត់បន្ថយហានិភ័យនៃការជ្រៀតចូលរបស់បាក់តេរី នៅពេលផាត់មុខ ហើយក៏ជួយមិនឲ្យមានការរលាកនៅជុំវិញចិញ្ចើមផងដែរ។ 


៧.ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ក្នុងកម្រិតសីតុណ្ហភាពខ្ពស់បំផុត
នៅពេលដែលសក់ទទួលរងកម្រិតសីតុណ្ហភាពខ្ពស់ពេក ពីម៉ាស៊ីនផ្លុំសក់ ឬប្រដាប់កៀបសក់ជាដើម វាបង្កើតជាពពុះនៅក្នុងសរសៃសក់ ដែលបណ្តាលឲ្យសក់ប្រែជារឹង និងផុយស្រួយ។ 


៨.ចូលចិត្តត្រដុសភ្នែក
ការធ្វើបែបនេះអាចប៉ះពាល់ដល់រោមភ្នែករបស់អ្នក វាអាចបណ្តាលឲ្យរោមភ្នែកមានភាពផុយស្រួយ និងធ្លាក់ចុះមក។ ហើយក៏អាចប៉ះពាល់ដល់ស្បែកនៅក្រោមភ្នែកផងដែរ ដោយប្រែពណ៌ទៅជាក្រហម និងធ្វើឲ្យអ្នកមើលទៅដូចជាអស់កម្លាំង។ 


៩.លាបម្សៅលើមុខញឹកញាប់ពេក
មនុស្សស្រីភាគច្រើនតែងតែលាបម្សៅលើមុខជាច្រើនដង ក្នុងមួយថ្ងៃៗ នៅពេលដែលពួកគេចាប់អារម្មណ៍ថា ផ្ទៃមុខរបស់ពួកគេរលុបម្សៅ ឬមានជាតិខ្លាញ់នៅលើផ្ទៃមុខ។ ប៉ុន្តែការការលាបម្សៅជាច្រើនជាន់បែបនេះ អាចបណ្តាលឲ្យស្ទះរន្ធញើសបាន។ 


១០.ការដាក់អីវ៉ាន់ច្រើនទៅក្នុងកាបូប
ការដាក់របស់គ្រប់យ៉ាងដែលអ្នកត្រូវការចូលទៅក្នុងកាបូបច្រើនពេក អាចធ្វើឲ្យឥរិយាបថខ្លួនប្រានរបស់អ្នក មានការឈឺចាប់ ដូច្នេះត្រូវប្តូរដៃកាន់កាបូបពីម្ខាងទៅម្ខាង ឬពីស្មាមួយចំហៀង ទៅស្មាមួយចំហៀងទៀត។ 


១១.លាបម្សៅសៅលើមុខក្រាស់ៗ
មនុស្សមួយចំនួនគិតថា ការម្សៅលើមុខក្រាស់ៗ អាចជួយឲ្យវាមានប្រសិទ្ធភាពរហ័ស ប៉ុន្តែការធ្វើបែបនេះ អាចធ្វើឲ្យស្បែកមុខមិនអាចដកដង្ហើមបាន ដែលអាចបណ្តាលឲ្យហើម មានស្នាមខ្មៅនៅក្រោមភ្នែក និងធ្វើឲ្យស្បែកមុខគ្មានសុខភាព។ 


១២.ចូលចិត្តញ៉ាំទឹកផ្លែឈើស្រស់
ការញ៉ាំទឹកផ្លែឈើស្រស់ ជារឿងល្អសម្រាប់សុខភាព ស្បែក និងសរីរាង្គមួយចំនួនទៀត ប៉ុន្តែទឹកផ្លែឈើស្រស់ សម្បូរទៅដោយជាតិស្ករច្រើន ដែលអាចបង្កឲ្យមានជាតិខ្លាញ់នៅក្នុងខ្លួន និងលើសប្រូតេអ៊ីន ដែលអាចនាំឱ្យមានស្នាមជ្រួញកើតឡើង៕